ស្ទាយថតរូបស្អាតៗនៅឆ្នេរសមុទ្រ

បរទេស​​​ ៖​​ ស្របពេលដែលរដូវក្តៅ បានឈានចូលមកដល់ ទីកន្លែងដែលនារីៗជាច្រើនរូបតែងតែប៉ងប្រាថ្នាចង់ទៅដល់នោះ
គឺទីកន្លែងដែលមានទេសភាពស្រស់បំព្រង មានរុក្ខជាតិពណ៌ខៀវស្រងាត់ មានខ្យល់អាកាសបរិសុទ្ធ និងត្រជាក់ ស្រស់ស្រាយក្នុងចិត្ត ព្រមទាំងមានម្ហូបអាហារឆ្ងាញ់ៗ និងមានកន្លែងសម្រាកលំហែកាយពោរពេញទៅដោយផាសុកភាពជាដើម។
ចង់ដឹងថាយ៉ាងណាខ្លះនោះ តោះទៅតាមដានជាមួយគ្នាដូចខាងក្រោម

ជាពិសេសអ្វីដែលធ្វើឱ្យនារីពេញចិត្តស្តូកជាងនេះទៀតនោះគឺ ការថតរូបភាពដែលមានស្ទាយស្អាតៗគួរឱ្យចង់មើល នៅកន្លែងដែលខ្លួនប្រាថ្នា។
អ្នកខ្លះបានទៅកន្លែងដែលខ្លួនប៉ងហើយ តែក៏ត្រូវត្រលប់មកវិញទាំងស្តាយក្រោយ ព្រោះតែមិនបានថតរូបស្អាតៗ តាមខ្លួនដែលចង់បាន។ មានមួយចំនួនទៀត ចង់បានរូបថតស្អាតៗដើម្បីយកមកទុកមើលជាអនុស្សាវរីយ៍ តែក៏មិនបានតាមបំណងដែរ ព្រោះមិនដឹងថាត្រូវថតស្ទាយបែបណាមើលទៅឱ្យស្រស់ស្អាត និងទាក់ទាញត្រូវតាមទេសភាពនៅជុំវិញខ្លួន។
ប៉ុន្តែថ្ងៃនេះនារីៗភាគច្រើន ដែលតែងតែជួបបញ្ហាទាំងនេះ លែងមានកង្វល់ទៀតហើយជាមួយនឹងស្ទាយថតស្អាតៗ របស់តារាស្រីអាជីពជាច្រើនដួងរួមគ្នាមកចែករំលែកស្ទាយថតរូបនៅសមុទ្រប្លែកៗពីគ្នា និងមើលទៅទាក់ទាញ ចង់ទៅដើរលេងកម្សាន្តដែរ ក្រោយពេលឃើញរូបភាពរបស់ពួកគេ៕

Comments